Вход на сайт

Просмотр новости

Найдите то, что Вас интересует

អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​បន្ត​ប្រើ​ទំនិញ​ថៃ ខណៈ​ពលរដ្ឋ​កំពុង​នាំគ្នា​ពហិការ

Дата публикации: 29-03-2026 10:56:58

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ថា​ក្នុង​ពេល​ដែល​ពលរដ្ឋ​ប្រកាស​ធ្វើ​ពហិការ​ឈប់​ប្រើ​ទំនិញ​ថៃ ប៉ុន្តែ​រដ្ឋ​បែរជា​បើក​ដៃ​ឱ្យ​មន្ត្រី និង​ឈ្មួញ​នាំចូល​ទំនិញ​ថៃ ទៅវិញ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច បណ្ឌិត ជ័យ តិច លើកឡើង​ក្នុង​វីដេអូ​ឡាយ​តាមរយៈ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដែល​មន្ត្រី​រដ្ឋ​ធំៗ​នៅតែ​បន្ត​ប្រើប្រាស់​ទំនិញ​ថៃ ក្នុង​ពេល​ដែល​ពលរដ្ឋ​នាំគ្នា​ពហិការ​បែប​នេះ គឺជា​សញ្ញា​បង្ហាញ​ពី​ការ​មិន​សាមគ្គីភាព​រវាង​រដ្ឋ និង​រាស្ត្រ។ អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​មិនមែន​មិន​ដឹង​ពី​ទំនិញ​ណា​ដែល​រដ្ឋាភិបាល​ហាមឃាត់ និង​ទំនិញ​ណា​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​នាំចូល​នោះ​ទេ ប៉ុន្តែ​រដ្ឋ និង​រាស្ត្រ គួរ​មាន​ជំហរ​សាមគ្គី​ជា​ធ្លុង​មួយ បង្ហាញ​ពី​ការ​ធ្វើ​ពហិការ​ផលិតផល​របស់​សត្រូវ​ឈ្លានពាន​ទឹកដី​ខ្លួន មិនមែន​រដ្ឋ​ទៅ​ផ្សេង រាស្ត្រ​ទៅ​ផ្សេង​នោះ​ទេ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​មេគយ​កម្ពុជា ដែល​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពហិការ​ទំនិញ​ថៃ ដែល​ត្រូវ​អ្នក​លេង​បណ្ដាញ​សង្គម​ចែកចាយ​ឡើងវិញ បន្ទាប់ពី​មាន​ការ​រិះគន់​អភិបាល​ខេត្ត​ស្ទឹងត្រែង ជុំវិញ​ការ​បើក​ឱ្យ​មាន​ការ​នាំចូល​ទំនិញ​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ចែកចាយ​ឡើងវិញ​នូវ​ការ​បកស្រាយ​ចម្ងល់​ពលរដ្ឋ​ជុំវិញ​ការ​ពហិការ​ផលិតផល​ថៃ ដែល​នៅតែ​មាន​ការ​នាំចូល​កម្ពុជា​ពី​សំណាក់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម ដែល​បាន​ធ្វើឡើង​ក្នុង​វេទិកា​គយ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ។ លោក គុណ ញឹម ពន្យល់​ថា ការ​អនុញ្ញាត​ឱ្យ​ទំនិញ​ថៃ បន្ត​នាំចូល​មក​កម្ពុជា គឺ​អគ្គនាយកដ្ឋាន​គយ អនុវត្ត​ទៅ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​នាម​ជា​ស្ថាប័ន​របស់​រដ្ឋ ដោយ​មិន​ធ្វើ​ទៅ​តាម​អារម្មណ៍​ដូច​មតិ​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឡើយ ព្រោះ​កម្ពុជា […]
The post អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​បន្ត​ប្រើ​ទំនិញ​ថៃ ខណៈ​ពលរដ្ឋ​កំពុង​នាំគ្នា​ពហិការ appeared first on The Cambodia Daily Khmer.


Основное содержимое страницы с новостью.

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ថា​ក្នុង​ពេល​ដែល​ពលរដ្ឋ​ប្រកាស​ធ្វើ​ពហិការ​ឈប់​ប្រើ​ទំនិញ​ថៃ ប៉ុន្តែ​រដ្ឋ​បែរជា​បើក​ដៃ​ឱ្យ​មន្ត្រី និង​ឈ្មួញ​នាំចូល​ទំនិញ​ថៃ ទៅវិញ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច បណ្ឌិត ជ័យ តិច លើកឡើង​ក្នុង​វីដេអូ​ឡាយ​តាមរយៈ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដែល​មន្ត្រី​រដ្ឋ​ធំៗ​នៅតែ​បន្ត​ប្រើប្រាស់​ទំនិញ​ថៃ ក្នុង​ពេល​ដែល​ពលរដ្ឋ​នាំគ្នា​ពហិការ​បែប​នេះ គឺជា​សញ្ញា​បង្ហាញ​ពី​ការ​មិន​សាមគ្គីភាព​រវាង​រដ្ឋ និង​រាស្ត្រ។

អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​មិនមែន​មិន​ដឹង​ពី​ទំនិញ​ណា​ដែល​រដ្ឋាភិបាល​ហាមឃាត់ និង​ទំនិញ​ណា​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​នាំចូល​នោះ​ទេ ប៉ុន្តែ​រដ្ឋ និង​រាស្ត្រ គួរ​មាន​ជំហរ​សាមគ្គី​ជា​ធ្លុង​មួយ បង្ហាញ​ពី​ការ​ធ្វើ​ពហិការ​ផលិតផល​របស់​សត្រូវ​ឈ្លានពាន​ទឹកដី​ខ្លួន មិនមែន​រដ្ឋ​ទៅ​ផ្សេង រាស្ត្រ​ទៅ​ផ្សេង​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​មេគយ​កម្ពុជា ដែល​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពហិការ​ទំនិញ​ថៃ ដែល​ត្រូវ​អ្នក​លេង​បណ្ដាញ​សង្គម​ចែកចាយ​ឡើងវិញ បន្ទាប់ពី​មាន​ការ​រិះគន់​អភិបាល​ខេត្ត​ស្ទឹងត្រែង ជុំវិញ​ការ​បើក​ឱ្យ​មាន​ការ​នាំចូល​ទំនិញ​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ចែកចាយ​ឡើងវិញ​នូវ​ការ​បកស្រាយ​ចម្ងល់​ពលរដ្ឋ​ជុំវិញ​ការ​ពហិការ​ផលិតផល​ថៃ ដែល​នៅតែ​មាន​ការ​នាំចូល​កម្ពុជា​ពី​សំណាក់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម ដែល​បាន​ធ្វើឡើង​ក្នុង​វេទិកា​គយ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ។

លោក គុណ ញឹម ពន្យល់​ថា ការ​អនុញ្ញាត​ឱ្យ​ទំនិញ​ថៃ បន្ត​នាំចូល​មក​កម្ពុជា គឺ​អគ្គនាយកដ្ឋាន​គយ អនុវត្ត​ទៅ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​នាម​ជា​ស្ថាប័ន​របស់​រដ្ឋ ដោយ​មិន​ធ្វើ​ទៅ​តាម​អារម្មណ៍​ដូច​មតិ​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឡើយ ព្រោះ​កម្ពុជា គឺជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ជា​សមាជិក​អាស៊ាន។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​រូប​នេះ​លើកឡើង​ថា កម្ពុជា​មិន​មាន​អនុក្រឹត្យ ឬ​ប្រកាស​ណា​មួយ​បង្ខំ​ឱ្យ​ទិញ ឬ​មិន​ទិញ​ទំនិញ​ថៃ នោះ​ទេ ប៉ុន្តែ​នេះ​ជា​ស្មារតី ជា​មនសិការ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារតែ​បែប​នេះ ពលរដ្ឋ​ខ្លះ​អ្នក​ដែល​មិន​យល់ បែរជា​មក​ស្ដីបន្ទោស ឬ​ដាក់​បណ្តាសា​មន្ត្រី​គយ​ទៅវិញ។

លោក គុណ ញឹម បញ្ជាក់​ថា សម្រាប់​ទំនិញ​ថៃ អាច​បន្ត​នាំចូល​កម្ពុជា​បាន​ច្រើន ឬ​តិច គឺ​អាស្រ័យ​ទៅ​លើ​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ ព្រោះ​ថា​បើ​អ្នក​ទិញ​មិន​ទិញ ឬ​កាត់បន្ថយ​ការ​ទិញ​ឱ្យ​កាន់តែ​តិច​ទៅៗ នោះ​អ្នក​លក់​ក៏​អាច​នឹង​កាត់បន្ថយ​ការ​យក​មក​លក់​ដែរ។

លោក​បញ្ជាក់​ថា សម្រាប់​ទំនិញ​ដែល​ជាប់​បំរាម​មិន​ឱ្យ​នាំចូល​ដែល​រដ្ឋាភិបាល​កំណត់​កាលពី​ពេល​កន្លង​មក អគ្គនាយកដ្ឋាន​គយ បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​មិន​អនុញ្ញាត​ឱ្យ​នាំចូល​ឡើយ។ ដោយឡែក​ទំនិញ​ដែល​មិន​ជាប់​បំរាម អាជីវករ​នៅតែ​អាច​នាំចូល​បាន។

ការ​ផ្សព្វផ្សាយ​វីដេអូ​បកស្រាយ​ជុំវិញ​ការ​នាំចូល​ទំនិញ​ថៃ ឡើងវិញ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​លើ​អភិបាល​ខេត្ត​ស្ទឹងត្រែង ជុំវិញ​ការ​បកស្រាយ​លើ​ការ​នាំ​ទំនិញ​ថៃ ចូល​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១៧ ខែ​មីនា អភិបាល​ខេត្ត​ស្ទឹងត្រែង លោក សរ សុពុត្រា បាន​អះអាង​ថា កម្ពុជា​មិន​អាច​ហាមឃាត់​ទំនិញ​ថៃ ដែល​ហូរ​តាម​ច្រក​ឡាវ បាន​ឡើយ ដោយសារ​កម្ពុជា​ជាប់​ក្រោម​កាតព្វកិច្ច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Схожие новости

#Наименование новостиТональностьИнформативностьДата публикации
1អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ06.5212-06-2026
2សហរដ្ឋ​អាមេរិក​លុប​ឈ្មោះ​ប្រទេស​កម្ពុជា​ពី​បញ្ជី​ហាម​លក់​អាវុធ​ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន08.3405-02-2026
3Камбоджа задействует дополнительные силы на границе после конфликта с Таиландом0029-05-2025
4Премьер Камбоджи подтвердил договоренность о прекращении огня с Таиландом0027-07-2025
5Khmer Times: Пномпень считает, что Бангкок готовит покушение на лидеров Камбоджи0005-08-2025
6Армия Камбоджи обстреляла позиции таиландских военных из реактивной артиллерии0023-12-2025
7Рубио призвал к прекращению огня в Камбодже и Таиланде0027-07-2025
8МИД Таиланда: военные Камбоджи обстреляли территорию страны из гранатометов0027-09-2025
9Treasury Secretary Bessent says ‘we have the makings of a deal' with China5631-07-2025
10СМИ: Ким Чен Ын направил послания властям Кубы0022-08-2018

Классификация: Международные. Схожих патентов: 0. Схожих новостей: 10. Тональность: 0. Информативность: 8.64. Источник: www.cambodiadaily.com.