ទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី អំពាវនាវឱ្យអ្នកដាក់ប្រាក់បញ្ញើទាំងអស់ធ្វើការជាមួយនឹងធនាគារពាក់ព័ន្ធ រកវិធីដើម្បីដោះស្រាយប្រាក់បញ្ញើទាំងនោះ ដើម្បីធានាការពារនូវផលប្រយោជន៍របស់អតិថិជនឱ្យបានគ្រប់ៗគ្នា។ អ្នកស្រី ជា សិរី បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះថា នៅពេលដែលអ្នកដាក់ប្រាក់បញ្ញើទាំងអស់មកដកប្រាក់ពីធនាគារក្នុងពេលតែមួយ នោះធនាគារជួបនឹងបញ្ហាខ្វះសាច់ប្រាក់ជាមិនខាន។ ធនាគារមិនអាចបង្វិលលុយទាន់ពេលឡើយ ដោយសារតែលុយទាំងអស់នោះត្រូវបានផ្ដល់ទៅឲ្យអ្នកខ្ចីមួយភាគធំទៅហើយ។ អ្នកស្រី ជា សិរី បន្ថែមថា បើអ្នកដាក់ប្រាក់បញ្ញើមកទារប្រាក់ទាំងអស់ពីធនាគារក្នុងពេលតែមួយ នោះធនាគារក៏ត្រូវតែទារប្រាក់ពីអ្នកខ្ចីទាំងអស់ក្នុងពេលតែមួយដែរ។ អតិថិជនរាប់រយនាក់ដែលបានដាក់ប្រាក់បញ្ញើនៅធនាគារ APD នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានសម្រុកដកលុយចេញពីធនាគារ APD Bank ក្នុងតំបន់បឹងកក់ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីធនាគារបានប្រកាសផ្អាកសេវាកម្មក្រោមហេតុផលដើម្បីថែទាំប្រព័ន្ធ (system maintenance) និងស្នើឱ្យធនាគារជាតិនៃកម្ពុជា ចាត់វិធានការច្បាប់ដោះស្រាយបញ្ហាជាប់គាំងនេះ។ អតិថិជនទាំងនេះបានលើកឡើងនូវបញ្ហារៀងៗខ្លួន ក្នុងនោះ អ្នកជំនួញជនជាតិចិនម្នាក់ឈ្មោះ យូឡុង អ៊ីវ បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួនបានដាក់ប្រាក់ក្នុងធនាគារ APD ចំនួន ៥លានដុល្លារអាមេរិក ប៉ុន្តែពេលខ្លួនមកដកប្រាក់ ត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងធនាគារទៅវិញ។ ចំណែកអតិថិជនម្នាក់ទៀតអះអាងថា ខ្លួនមកធនាគារ APD ដើម្បីដកប្រាក់ […]
The post អ្នកស្រី ជា សិរី៖ ធនាគារនឹងទារប្រាក់ពីអ្នកខ្ចីទាំងអស់ក្នុងពេលតែមួយ បើអតិថិជនមកដកប្រាក់ក្នុងពេលតែមួយនោះ appeared first on The Cambodia Daily Khmer.
ទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី អំពាវនាវឱ្យអ្នកដាក់ប្រាក់បញ្ញើទាំងអស់ធ្វើការជាមួយនឹងធនាគារពាក់ព័ន្ធ រកវិធីដើម្បីដោះស្រាយប្រាក់បញ្ញើទាំងនោះ ដើម្បីធានាការពារនូវផលប្រយោជន៍របស់អតិថិជនឱ្យបានគ្រប់ៗគ្នា។
អ្នកស្រី ជា សិរី បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះថា នៅពេលដែលអ្នកដាក់ប្រាក់បញ្ញើទាំងអស់មកដកប្រាក់ពីធនាគារក្នុងពេលតែមួយ នោះធនាគារជួបនឹងបញ្ហាខ្វះសាច់ប្រាក់ជាមិនខាន។ ធនាគារមិនអាចបង្វិលលុយទាន់ពេលឡើយ ដោយសារតែលុយទាំងអស់នោះត្រូវបានផ្ដល់ទៅឲ្យអ្នកខ្ចីមួយភាគធំទៅហើយ។
អ្នកស្រី ជា សិរី បន្ថែមថា បើអ្នកដាក់ប្រាក់បញ្ញើមកទារប្រាក់ទាំងអស់ពីធនាគារក្នុងពេលតែមួយ នោះធនាគារក៏ត្រូវតែទារប្រាក់ពីអ្នកខ្ចីទាំងអស់ក្នុងពេលតែមួយដែរ។
អតិថិជនរាប់រយនាក់ដែលបានដាក់ប្រាក់បញ្ញើនៅធនាគារ APD នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានសម្រុកដកលុយចេញពីធនាគារ APD Bank ក្នុងតំបន់បឹងកក់ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីធនាគារបានប្រកាសផ្អាកសេវាកម្មក្រោមហេតុផលដើម្បីថែទាំប្រព័ន្ធ (system maintenance) និងស្នើឱ្យធនាគារជាតិនៃកម្ពុជា ចាត់វិធានការច្បាប់ដោះស្រាយបញ្ហាជាប់គាំងនេះ។
អតិថិជនទាំងនេះបានលើកឡើងនូវបញ្ហារៀងៗខ្លួន ក្នុងនោះ អ្នកជំនួញជនជាតិចិនម្នាក់ឈ្មោះ យូឡុង អ៊ីវ បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួនបានដាក់ប្រាក់ក្នុងធនាគារ APD ចំនួន ៥លានដុល្លារអាមេរិក ប៉ុន្តែពេលខ្លួនមកដកប្រាក់ ត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងធនាគារទៅវិញ។
ចំណែកអតិថិជនម្នាក់ទៀតអះអាងថា ខ្លួនមកធនាគារ APD ដើម្បីដកប្រាក់ បន្ទាប់ពីដឹងថាធនាគារបានផ្អាកការផ្ទេរប្រាក់ជាបណ្ដោះអាសន្ន។ ប្រភពដដែលថា មុនដំបូង បុគ្គលិកធនាគារអះអាងថាការផ្អាកនេះ គឺមានរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែបន្តិចក្រោយមក ក៏បញ្ជាក់ថាការផ្អាកបណ្ដោះអាសន្ននេះ គឺមានរយៈពេលរហូតដល់ទៅប្រាំថ្ងៃឯណោះ។
កាលពីពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ធនាគារ APD បានចេញសេចក្តីជូនដំណឹងស្ដីពីបច្ចុប្បន្នភាពសេវាកម្មទៅកាន់អតិថិជនរបស់ខ្លួនថា ចាប់ពីម៉ោង ០០:០១ព្រឹកដល់ម៉ោង ៩ព្រឹកថ្ងៃទី១៦ ខែមីនា សេវាកម្មទាំងអស់របស់ធនាគារត្រូវផ្អាកដំណើរការបណ្ដោះអាសន្នទាំងស្រុង។
ប៉ុន្តែចាប់ពីម៉ោង ៩:០១ព្រឹក រហូតដល់ម៉ោង ១១:៥៩យប់ថ្ងៃទី២០ ខែមីនា ធនាគារនឹងផ្តល់សេវាកម្មមួយចំនួន ប៉ុន្តែសេវាកម្មខ្លះទៀត គឺនៅតែបន្តផ្អាកដដែល ក្នុងនោះ សេវាកម្មដែលអាចប្រើបានរួមមាន ការពិនិត្យមើលសមតុល្យគណនី ការបើកគណនីសន្សំមានកាលកំណត់ និងការផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន ជាដើម។
ចំណែកឯការផ្ទេរប្រាក់ចេញតាមប្រព័ន្ធ បាគង (Bakong KHQR) គឺត្រូវអនុញ្ញាតត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះក្នុងអតិថិជនម្នាក់។
ដោយឡែកសេវាកម្មដែលមិនអាចប្រើបានជាបណ្ដោះអាសន្ន រួមមាន មុខងារផ្សេងៗនៅក្នុង APD Mobile និង iBanking សេវាកម្ម VTM កាត Visa UPI និង CSS ផងដែរ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៤ ខែមីនា ធនាគារ APD បានចេញសេចក្តីជូនដំណឹងមួយផងដែរ ដោយអះអាងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយថា ធនាគារ APD Bank បានជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអ៊ីនធឺណិត ខណៈអាជ្ញាបណ្ណរបស់ធនាគារក៏ត្រូវប្រឈមនឹងការដកហូតថែមទៀត។
ប្រភពដដែល អះអាងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែធនាគារបានរាយការណ៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធរួចហើយ ព្រោះខ្លួនបានគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ និងបទបញ្ជាទាំងអស់របស់ធនាគារជាតិនៃកម្ពុជា។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក Chua Thiam Yew (ឈ័រ ធាមយូ) នាយកប្រតិបត្តិនៃធនាគារ អេភីឌី (APD) ដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
| # | Наименование новости | Тональность | Информативность | Дата публикации |
|---|---|---|---|---|
| 1 | សហរដ្ឋអាមេរិកលុបឈ្មោះប្រទេសកម្ពុជាពីបញ្ជីហាមលក់អាវុធក្នុងលក្ខខណ្ឌមួយចំនួន | 0 | 8.34 | 05-02-2026 |
| 2 | Багаевская: День 18 дек, Вт | 0 | 0 | 17-12-2018 |
| 3 | Дмитрий Борисов Стихи Любовь Такая разная То сладость То война ... | 0 | 0 | 21-02-2025 |
| 4 | Багаевская: Вечер 17 дек, Пн | 0 | 0 | 17-12-2018 |
| 5 | Магия этой жизни - в том, что ты всегда на ... | 0 | 0 | 09-03-2023 |
| 6 | Мебельная стенка советского производства, книжный шкаф , шкаф для посуды, ... | 0 | 0 | 22-02-2025 |
| 7 | 🎧Audiobooks🎧 The Carter Brothers Books 1 thru 5 - Lani ... | 0 | 0 | 20-02-2025 |
| 8 | متقی فر : جوانان پیشران پیشرفت ایران هستند | 0 | 0 | 08-03-2023 |
| 9 | СТР. 1 Трамп и Маск — просто театр Кабуки: То, ... | 0 | 0 | 28-02-2025 |
| 10 | В Красноярске завершилось первенство мира по керлингу среди юниоров | 0 | 0 | 22-02-2020 |